សកម្មភាពឡើងភ្នំសម្រាប់សាលារៀន

ត្រៀមខ្លួនដើម្បីធ្មើសកម្មភាព! កន្លែងឡើងភ្នំ Phnom Climb Community Gym យើងខ្ញុំបានបង្កើតកម្មវិធីពិសេសសម្រាប់ក្រុមសិស្សសាលា។ ការឡើងភ្នំរបស់យើងរួមមានល្បែងកម្សាន្ដ និងការបណ្តុះបណ្តាលដែលមានភាព​ប្រកួតប្រជែងដែលត្រូវបានរចនាឡើងដោយជំរុញខាងកីឡាឡើងភ្នំសម្រាប់កុមារគ្រប់អាយុនិងគ្រប់ជំនាញ។

ទាក់ទងមកយើងឥឡូវនេះដើម្បីធ្វើការចុះឈ្មោះ!

តាមរយៈការរៀនពីភាពតស៊ូនៅក្នុងការឡើងភ្នំ ក្មេងៗអាចយកមេរៀននេះទៅប្រើប្រាស់នៅគ្រប់ផ្នែកនៃជីវិតរបស់ពួកគេដោយមិនត្រឹមតែនៅលើជញ្ជាំងឡើងភ្នំប៉ុណ្ណោះទេ។

ថ្នាក់នេះនឹងបង្រៀនកុមារអោយស្គាល់ពីភាពសប្បាយក្នុងការឡើងភ្នំតាមរយៈហ្គេមនិងសកម្មភាពផ្សេងៗ។ ក្មេងៗនឹងបានយល់ដឹងពីការឡើងភ្នំនិងសុវត្ថិភាពដែលជាមូលដ្ឋានសម្រាប់អោយពួកគេយកទៅបង្កើនទំនុកចិត្ត ភាពក្លាហាន និងមានកម្លាំងកាយមំមួន។ 
ជាមួយនឹងការបង្រៀនប្រកបដោយភាពសប្បាយរីករាយ ក្មេងៗនឹងយល់ដឹងពីមូលដ្ឋានគ្រឹះនៃសុវត្ថិភាព របៀបឡើងតាមផ្លូវ និងកំណត់អត្តសញ្ញាណរបៀបប្រើខ្សែពួរនិងរបៀបចងខ្សែរលេខ ៨ ។ កម្មវិធីរបស់យើងត្រូវបានរចនាយ៉ាងល្អដែលប្លែកនិងសប្បាយ។ កម្មវិធីត្រូវបានដឹកនាំដោយអ្នកឡើងភ្នំមានជំនាញ។ ពួកគេធានានូវសុវត្ថិភាព និងពង្រឹងស្មារតីសហការគ្នានិងធ្វើការងាររួមជាក្រុមរបស់កុមារ។

គ្រូបង្ហាត់ឡើងភ្នំនឹងនាំក្មេងៗចេញទៅឡើងភ្នំពិតរយៈពេល ១ ថ្ងៃកំឡុងពេលកម្មវិធី(ដោយត្រូវយល់ព្រមគ្នាជាមុន)។ (ថ្លៃធ្វើដំណើរនឹងត្រូវគិតថ្លៃដាច់ដោយឡែក)

ថ្នាក់ថ្មីនឹងមានឆាប់ៗនេះ! សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះសូមទាក់ទងមកយើងខ្ញុំតាមរយៈ welcome@phnomclimb.com ឬ ០១៧ ៨៩៧ ១០៥

ចាប់អារម្មណ៍លើកម្មវិធីនេះមែនទេ? ចង់ដឹងពត៌មានថ្មីរបស់យើងមែនទេ? សូមធ្វើការចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើង

ថ្មាក់មានរយៈពេល៦ខែ (មករា - មិថុនា)

ក្នុងរយះពេល៦ខែ ដែលមាន ២ ថ្នាក់ក្នុងមួយសប្តាហ៍ ដោយមានរយះពេល ១ ម៉ោង/ថ្នាក់

Mini Monkeys (អាយុ ៧-១០ ឆ្នាំ)


- ថ្ងៃច័ន្ទនិងថ្ងៃពុធ ៤:00 - ៥:00 ល្ងាច



Mountain Climbers (អាយុ ១១-១៦ ឆ្នាំ)


- ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ 4:00 - 5:00 ល្ងាច

*ថ្ងៃឈប់សម្រាក: ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អត្ថប្រយោជន៍សម្រាប់គ្រួសារទាំងមូល!

ការបង់ប្រចាំខែ​ និងពេញមួយវគ្គ នឹងត្រូវបានរួមបញ្ចូលជាមួយសមាជិកឡើងភ្នំ និង​ឡើងភ្នំនៅខាងក្រៅដោយមានការគ្រប់គ្រងពីឪពុកម្តាយ។
ឪពុកម្តាយរបស់កូនដែលជាសមាជិកឡើងភ្នំប្រចាំខែ ឬ បង់តម្លៃពេញលេញនឹងទទួលបានវគ្គបង្រៀនឡើងជញ្ញាំងខ្ពស់ដោយប្រើខ្សែ។

យោងតាមសម្ដីរបស់ឱពុក

កូនស្រីរបស់ខ្ញុំជាសមាជិកឡើងភ្នំរបស់ Phnom Climb Community Gym។ តាំងពីនាងបានមកដល់ប្រទេសកម្ពុជាដំបូងនាងពិតជាស្រឡាញ់កីឡានេះណាស់។
ក្រៅពីទទួលបានភាពសប្បាយរីករាយនិងអស្ចារ្យពីការធ្វើលំហាត់ប្រាណដោយការឡើងភ្នំដែលក្នុងនោះរួមបញ្ចូលជាមួយល្បែងកង និង ការផ្គុំរូបសម្រាប់គាត់ដែលធ្វើអោយគាត់បង្កើននូវភាពអត់ធ្មត់ ការរៀបផែនការនិងការវិភាគរបស់គាត់។ ខ្ញុំអាចមើលឃើញថាគាត់ក៏កំពុងរៀនមើលពីការឡើងភ្នំរបស់គាត់និងឡើងដោយគិតទុកជាមុនពេលឡើងម្ដងៗ។ ខ្ញុំគិតថាការឡើងភ្នំជាប្រចាំជាមួយគ្រូបង្វិកធ្វើអោយនាងអភិវឌ្ឍការផ្តោតអារម្មណ៍ ការប្តេជ្ញាចិត្តនិងជំនាញដោះស្រាយបញ្ហា។ វាបានធ្វើអោយប្រសើរឡើងនូវការសម្របសម្រួលដៃ និង ភ្នែករបស់គាត់ផងដែរ។
ការឡើងភ្នំមួយជាន់ គឺជាការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ដែលទាំងអស់នេះជួយគាត់នៅការប្រាស្រ័យទាក់ទងគ្នាផងដែរ- នាងទៅឡើងជាមួយមិត្តភក្តិដ៏ល្អបំផុតម្នាក់របស់គាត់ហើយស្គាល់ក្មេងៗដទៃទៀតនៅទីនោះផងដែរ។